ត្រឹមអាយុ ១៤ឆ្នាំអាចបង្កើតកម្មវិធីផ្ញើរសារដោយស្វ័យប្រវត្ត Chatbot ក្នុង Facebook Messenger.

Chatbot គឺជាកម្មវិធីនៅក្នុងបណ្តាញសង្គម ដែលផ្ញើរសារដោយស្វ័យប្រវត្តទៅកាន់ប្រអប់ Chat របស់អ្នកប្រើប្រាស់។

នាពេលថ្មីៗនេះ តាមប្រភពព័តមានពី BBC News ក្មេងប្រុសម្នាក់ឈ្មោះ Alex Jones អាយុ១៤ឆ្នាំមកពី Victoria ប្រទេសកាណាដា បានចំនាយពេល ៦ខែ ធ្វើការបង្កើត Christopher Bot ដែលជា Chatbot មួយជួយអោយសិស្សអាចតាមដាននិងរំលឹកកិច្ចការផ្ទះ ដែលគ្រូដាក់អោយពួកគេក្នុងរយៈពេលមួយសប្ដាហ៍។

នាពេលប្រើប្រាស់ Christopher Bot ដើម្បីសម្រួលដល់ការសិក្សា សិស្សត្រូវបញ្ចូលកាលវិភាគសិក្សាររបស់ពួកគេទៅក្នុង Christopher Bot បន្ទាប់មក Chatbot នេះ នឹងបញ្ជូនសាររំលឹកអំពីកិច្ចការផ្ទះនាចុងកម្មវិធីមេរៀននីមួយៗ ដោយស្វ័យប្រវត្ត។

ឧទាហរណ៍
“តើអ្នកមានលំហាត់សម្រាប់មុខវិទ្យាគណិតវិទ្យា”?

“ បាទ “ ខ្ញុំបានឆ្លើយតប

«លោកគ្រូរបស់អ្នកត្រូវការឱ្យអ្នកធ្វើលំហាត់នេះ, “ការឆ្លើយតបមកដោយស្វ័យប្រវត្តិ, ដោយបន្ថែមថា” តើអ្នកមានលំហាត់អ្វីត្រូវធ្វើ? “”:-( ពិជគណិត””យល់ព្រមទទួលបាន

_94719738_whatsubject

តាមរយៈ Chatbot នេះ, Alex ពិតងាយស្រួលបញ្ចូល “ពិជគណិត” ចូលទៅក្នុងកាលវិភាគប្រចាំសប្ដាហ៍របស់ខ្លួន បន្ទាប់មកអាចពិនិត្យត្រឡប់ទៅវិញលើចំណុចណាមួយនៃកិច្ចការផ្ទះ ដែលគេមិនទាន់បានធ្វើ និងត្រូវការបញ្ចប់អោយបានទាន់ពេល។

ពេលដែល Alex បានធ្វើចប់ផ្នែកណាមួយនៃលំហាត់ គេអាចប្រាប់ទៅ Christopher Bot , ហើយ Christopher Bot នឹងផ្ញើរសារអបអរសាទរ រួមទាំងលុបចោលនូវលំហាត់ដែលបានធ្វើហើយចេញពីតារាងកិច្ចការផ្វើដោយស្វ័យប្រវត្តិ។

ចំណុចល្អរបស់ Chatbot
Christopher Bot បានបង្ហាញនូវសក្តានុពលខ្ពស់ក្នុងការផ្តល់សេវាមួយ ដែលមានទាំងស្រុងនៅក្នុងកម្មវិធី Chat – នឹងបានកាត់បន្ថយចេញនូវតម្រូវការរបស់សិស្សសាលា ទៅលើឧបករណ៍បន្ថែមមួយចំនួនដើម្បីតាមដានសកម្មភាពផ្សេងៗ ដែលពួកគេត្រូវបំពេញនៅសាលា ។

ចំនុចពិសេស Christopher Bot
១) ពេលដែលយើងប្រើ chatbot គឺយើងដូចជាមានជំនួយការផ្ទាល់ខ្លួនម្នាក់សម្រាប់យើង។
២) ពេលដែលអ្នកប្រើ Christopher Bot , គ្រូរបស់អ្នកនឹងស្រលាញ់អ្នក មិត្តរបស់អ្នកក៍ស្រលាញ់អ្នក ជីវិតរបស់អ្នកនឹងកាន់តែអស្ចារ្យ។
៣) Christoper Bot គឺបានធ្វើឡើងលើ Facebook Massenger’s API , Ruby on Rails, និង Bootstrap3–នឹងhosted on Heroku

christopher-bot

លោកអ្នកអាចចាប់ផ្តើមប្រើប្រាស់ Christoper Bot ដោយចូលទៅកាន់គេហទំព័រ https://www.christopherbot.co

ប្រភពព័ត៌មាន (Source): http://www.bbc.com/news/technology-39013950