គំរប់ខួប ១០ ឆ្នាំនៃការចេញលក់ IPhone, តើ Apple នឹងទ្រាមបច្ចេកវិទ្យាអ្វីខ្លះនៅក្នុង IPhone 8?

ប្រភពព័ត៌មានពីគេហទំព័រ www.cnet.com បានបង្ហាញថា ក្រុមហ៊ុន Apple បានចំណាយពេលអស់ជាច្រើនឆ្នាំក្នុងការកសាងសមត្ថភាពផ្នែកបច្ចេកវិទ្យារបស់ខ្លួន ហើយប្រសិនជាការខិតខំប្រឹងប្រែងនេះបានសម្រេច ក្រុមហ៊ុនអាចនឹងបំពាក់បច្ចេកវិទ្យាទាំងនេះនៅក្នុងទូរស័ព្ទ Iphone 8 ។ វាជាការពិតណាស់ដែលទូរស័ព្ទ Iphone 7 និង Iphone 7 plus ត្រូវបានចាត់ទុកថាជាទូរស័ព្ទឋិតនៅក្នុងចំណោមទូរស័ព្ទល្អបំផុតចេញលក់នៅក្នុងឆ្នាំ២០១៦នេះ ដោយគិតកត្តាដូចជា ល្បឿនដំណើរការ ទំហំផ្ទុកទិន្នន័យបានច្រើន ភាពធុននឹងទឹក មានកាម៉េរ៉ាថតរូបច្បាស់ល្អ និងមានមុខងារដ៏អស្ចារ្យជាច្រើនទៀត។

តាមពិតអ្វីដែលបំពាក់នៅក្នុង IPhone 7 គឺគ្រាន់តែជាការបន្ថែមមុខងារ(Upgrade) អោយអស់លទ្ធភាពមួយតែប៉ុណ្ណោះ ហើយមិនមែនជាជាការវិវត្តន៍ដ៏ខ្លាំងដូចដែលអ្នកប្រើប្រាស់ជាទូទៅបានគិតនោះឡើយ ហើយបើទោះបីជា នាយកប្រតិបត្តិ Tim Cook’s របស់ Apple បានធ្វើការសន្យាថា Iphone 7 នឹងផ្តល់នូវអ្វីៗដែលអ្នកប្រើប្រាស់រស់ខ្វះពុំបានក៏ដោយ មុនពេលដែល Iphone 7 នេះចេញលក់ ។ ព្រោះបើយើងពិនិត្យទៅការសម្រេចចិត្តរបស់ក្រុមហ៊ុន Apple ក្នុងការដកចេញនូវរុនដោតកាសត្រចៀកចេញពី IPhone 7 បានធ្វើអោយ Iphone 7 ខ្វះនូវតម្រូវការចាំបាច់មួយដែលអ្នកប្រើប្រាស់ត្រូវការចាំបាច់បាត់ទៅហើយ។

រាល់បញ្ហានេះ បានធ្វើអោយមានការបញ្ចេញមតិវិភាគតរៗគ្នាថា ក្រុមហ៊ុន Apple កំពុងតែរក្សាទុកមិនបញ្ចេញនូវបច្ចេកវិទ្យា Hardware និង software ចុងក្រោយ ដែលក្រុមហ៊ុនបានច្នៃប្រឌិតនៅឡើយទេ។ ក្រុមហ៊ុនកំពុងលាក់ទុកបច្ចេកវិទ្យាថ្មីទាំងនេះ ដើម្បីបញ្ចេញនៅក្នុងឱកាសខួបគម្រប់១០ឆ្នាំនៃការចេញលក់ IPhone ។ យើងអាចរងចាំមើលនៅបច្ចេកវិទ្យាទាំងនេះជាមួយនឹងការមកដល់នៃ IPhone 8 នៅខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ។

តាមការទស្សទាយរបស់គេហទំព័រ https://www.handy-abovergleich.ch/iphone-8-concept/ បានបង្ហាញនៅលក្ខណៈគំរូរបស់ Iphone 8 គឺ
– កាមេរ៉ា ១៦ មេហ្គាភីស៊ែល ថតវិដេអូ 4K
– មានមុខងារ Scan ក្រសែភ្នែក
– អាចសាកថ្មដោយមិនបាច់ប្រើខ្សែ
– មានការរចនា Home Button ថ្មី ដែលបំពាក់បច្ចេកវិទ្យាស្គែនម្រាមដៃល្បឿនលឿនជាមុន។

Camera

Colors

OLED

Security