Smart Speaker ថ្មីរបស់ក្រុមហ៊ុន Alibaba

ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Alibaba និងជាក្រុមហ៊ុនលក់ផលិតផល Online ដែរមានទីតាំងនៅប្រទេសចិន ពេលនេះបានបង្កើតនូវផលិតផលថ្មី Smart Speaker ជាប្រភេទឧបករណ៍ Smart Home មានឈ្មោះថា ”Tmall Genie”។

Untitled.0.png

Tmall Genie គឺជាផលិតផល Smart Home ដំបូងរបស់ក្រុមហ៊ុន Alibaba ដូច្នេះវាអាចធ្វើដំណើរការ និងទទួលការបញ្ញាពីអ្នកប្រើប្រាស់បានតែ មួយ ភាសាតែប៉ុណ្ណោះ គឺភាសាចិន។ Tmall Genie គឺជា Smart Speaker ដែរមានភ្ជាប់ជាមួយនិង AliGenie Voice Assistant ដែរអាចធ្វើការឆ្លើយនៅ  សំនួររបស់អ្នកប្រើប្រាស់បានផងដែរ។

tmall-genie-cropped

ហើយ Speaker នេះវាមានសារះសំខាន់ប្រយោជន៍ជាច្រើនសំរាប់អ្នកប្រើប្រាស់ដូចជា ៖ ធ្វើការចាក់ចំរៀង, វាអាចប្រាប់លោកអ្នកពីរអាកាសធាតុប្រចាំថ្ងៃបាន និង អាចប្រាប់លោកអ្នកពីព័ត៌មានថ្មីៗ ដោយគ្រាន់តែបាន លោកអ្នកនិយាយ និងធ្វើការបញ្ញាទៅកាន់ Tmall Genie Speaker ។ Tmall Genie មាន 2 ព័ណ៌សំរាប់អោយលោកអ្នកជ្រើសរើស ៖ ព័ណ៌ ស និង ព័ណ៌ ខ្មៅ។

tmall-genie-alibaba-1

tmall-genie-alibab

ពេលនេះក្រុមហ៊ុន Alibaba បានធ្វើការដាក់លក់ Tmall Genie នៅក្នុងតំលៃ 73$ ។លោកអ្នកអាចធ្វើការ Pre-Order នៅក្នុងវ៉េបសាយ “Alibaba”  បានចាប់ពីថ្ងៃនេះតទៅហើយក្រុមហ៊ុន និងធ្វើការដឹកជញ្ជូន Tmall Genie Speaker ជូនលោកអ្នកនៅថ្ងៃទី 17 ខែកក្កដា ឆ្នាំ 2017 ខាងមុខនេះ។

ប្រភព៖ Thevege.com