“Samsung Galaxy Folder 2” ទូរស័ព្ទប្រភេទ​ Flip Phone ថ្មីរបស់ក្រុមហ៊ុនSamsung

កាលពីថ្ងៃទី 22 ខែមិថុនា ឆ្នាំ2017ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទមានទីតាំងនៅប្រទេសកូរ៉េខាងត្បូង
បានប្រកាសជាសាធារណៈជាលើកដំបូងនៅក្នុងវ៉េបសាយរបស់ខ្លួននូវទូរស័ព្ទម៉ូដែលថ្មីប្រភេទ Flip Phone គឺម៉ាក “Samsung Galaxy Folder 2” ។

34645617243_0ec132d307_b

Samsung Galaxy Folder 2 គឺជាប្រភេទទូរស័ព្ទ Flip Phone ហើយក៏អាចធ្វើការប្រើប្រាស់ Touch Screen បានផងដែរហើយវា
មានរូបរាងស្អាតមាន  ទំងន់ 160g និងមានទំហំ 3.8 inch។ ទូរស័ព្ទនេះមានសមត្ថភាពក្នុងការផ្ទុកឯកសារបានដល់ 16GB។ ហើយចំពោះការមេរ៉ារបស់ទូរស័ព្ទដែរមាននៅ  ខាងក្រោយមានសមត្ថភាពក្នុងការថតរូបបានរហូតទៅដល់ 8 Megapixel និងកាមេរ៉ានៅខាងមុខមានសមត្ថភាពអាចថតរូបបាន 5 Megapixel។

34645616533_36c4174f30_b

 

34645616733_7565debd9e_b

Samsung Galaxy Folder 2 មាន២ព័ណ៌សំរាប់អោយលោកអ្នកជ្រើសរើសផងដែរគឺមានព័ណ៌ ផ្កាឈូក និងព័ណ៌ខ្មៅ។ Samsung Galaxy Folder 2 ក្រុមហ៊ុនបានផលិតឡើងមានភាពស្រដៀងទៅនិង ទូរស័ព្ទម៉ាក “Galaxy Folder” ដែរជាប្រភេត Flip Phone ដូចគ្នា។ ប៉ុន្តែថ្មីក្រុមហ៊ុន Samsung បាន ធ្វើការផលិតទូរស័ព្ទថ្មីនេះអោយវាមានសមត្ថភាពខុសគ្នាបន្តិចពីទូរស័ព្ទម៉ូដែលមុននិងមាន ប៉ូតុងចុចលេខ (Keypad) មានភាពធំជាងទូរស័ព្ទម៉ូដែល មុន “Galaxy Folder”ផងដែរ។

samsung-galaxy-folder02

ខាងក្រោមនេះគឺជាលក្ខណៈពិសេសរបស់ Samsung Galaxy Folder 2 ៖

  1. Type: Clam shell
  2. Dimensions (W x H x D): 122.00 x 60.20 x 15.40 mm
  3. Main display: 480 x 800 px (3.80″) 246 ppi
  4. Standard battery: Li-Ion 1950 mAh
  5. Internal memory: 16 GB
  6. RAM memory: 2 GB
  7. Memory cards: microSD, microSDHC, microSDXC
  8. Operating system: Android0 Marshmallow
  9. Processor: Processor clock: 1.40 GHz
  10. SIM cards standard: nanoSIM, nanoSIM
  11. Back Camera Resolution: 3264×2448 px
  12. Front Camera Resolution: 2592×1944 px
  13. Video resolution: 1920×1080
  14. Flash: LED
  15. Sensor: Accelerometer, Proximity, Light, Hall-effect, Gravity
  16. Multimedia: Radio, Mp3, HD Voice

flip

ក្រុមហ៊ុន Samsung បានដាក់លក់ទូរស័ព្ទម៉ូដែល Samsung Galaxy Folder 2 ថ្មីនេះនៅក្នុងតំលៃ 297,000 Won និងគិតជាដុល្លារគឺមានតំលៃ 260$។ សំរាប់ទូរស័ព្ទនេះកំពុងធ្វើការដាក់លក់នៅប្រទេសកូរ៉េខាងត្បូង ហើយក្រុមហ៊ុនក៏មានគំរោងធ្វើការដាក់លក់ Samsung Galaxy Folder 2 នៅប្រទេស ចិននៅពេលខាងមុខនេះផងដែរ។

ប្រភព៖ Theverge.com