JRE Robot ជំនួយការពិសេសសំរាប់អ្នកដំណើរលើផ្លូវរថភ្លើង

ស្ថានីយ៍រថភ្លើង “ East Japan Railways “ ដែលមានទីតាំងនៅប្រទេសជប៉ុនបានធ្វើការ ប្រកាសនូវគំរោងថ្មីរបស់ក្រុមហ៊ុនពីការបង្កើត Robot ថ្មីមួយដែរជាជំនួយការពិសេសសំរាប់អ្នកធ្វើដំណើរនៅលើផ្លូវរថភ្លើង មានឈ្មោះថា “ JRE Robotics Station “ ។

JRE គឺជាប្រភេទ Robot ដែរបានផ្តល់ភាពងាយស្រួល និងជាជំនួយការពិសេសមួយសំរាប់អ្នកធ្វើដំណើរផងដែរ។គោលបំណងដែរស្ថានីយ៍រថភ្លើង “ East Japan Railways “ នៃការបង្កើត Robot នេះឡើងគឺដើម្បីផ្តល់ភាពងាយស្រួលមួយផ្នែកទៅដល់ស្ថានីយ៍រថភ្លើង និង អ្នកធ្វើដំណើរ ហើយដើម្បីបង្ហាញនូវសមត្ថភាពនៃបច្ចេកវិទ្យារបស់ប្រទេសជប៉ុនផងដែរ។

photo02

សំរាប់គំរោងមួយនេះស្ថានីយ៍រថភ្លើង East Japan Railways បានធ្វើការផលិត JRE Robot 4ប្រភេទដែរមានសមត្ថភាពផ្សេងៗគ្នា៖

  1. JRE Robot សំរាប់ផ្ទុកនូវ កាបូប, ឥវ៉ាន់, វ៉ាលីធំៗ, និងសំភារះប្រើប្រាស់ផ្សេងៗទៀតរបស់អ្នកដំណើរ។ Robot នេះដែរបានបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរនៅក្នុងស្ថានីយ៍រថភ្លើង ជាពិសេស Robot នេះអាចធ្វើការផ្តល់ភាពងាយស្រូលទៅដល់អ្នកដំណើរដែរមានពិការភាពផងដែរ។
  2. JRE Robot ដែរអាចធ្វើការនិយាយបានជាច្រើនភាសាដើម្បីផ្តល់ភាពងាយស្រួលទៅដល់អ្នកធ្វើដំណើរជាជនជាតិបរទេសដែរធ្វើដំណើរតាមផ្លូវរថភ្លើង។ Robot ត្រូវបានគេភ្ជាប់ជាមួយនិង Program ដែរអាចអោយធ្វើ Robot នេះអាចធ្វើការទំនាក់ទំនង និងអាចឆ្លើយនៅរាល់សំនួរបានជាមួយនិងអ្នកដំណើរដែរមកពីក្រៅប្រទេស។
  1. JRE Robot ដែរជាអ្នកធ្វើការសំអាតនៅក្នុងស្ថានីយ៍រថភ្លើង។ Robot នេះបានបង្កើតឡើងដើម្បីធ្វើការសំអាតគ្រប់ទីធ្លារបស់ស្ថានីយ៍ ហើយក៏មានមានតួនាទីក្នុងការជួយរៀបចំនៅក្នុងស្ថានីយ៍រថភ្លើងផងដែរ។
  2. JRE Robot ដែរមានតូនាទីជាអ្នកការពារស្ថានីយ៍រថភ្លើង។ Robot នេះបានផលិតឡើងដើម្បីជួយសំរួលរាល់បញ្ហាអសុវត្ថិភាពផ្សេងៗដែរនិងអាចកើតមានឡើងពេលដែរមានអ្នកធ្វើដំនើរច្រើននៅលើផ្លូវរថភ្លើង។

photo03

ស្ថានីយ៍រថភ្លើង “ East Japan Railways “ បានបញ្ចាក់ផងដែរថា ពេលនេះ JRE Robotics Station ទាំង 4 ប្រភេទនេះកំពុងតែធ្វើការដំណើរការផលិត ។ ហើយក្រុមហ៊ុនស្ថានីយ៍រថភ្លើងនេះមិនបានបញ្ចាក់ពីថ្ងៃដែរធ្វើការដាក់បង្ហាញ Robot ទាំង4នេះទេ ប៉ុន្តែក្រុមហ៊ុនបានធ្វើការសន្យាថា និងដាក់បង្ហាញ  JRE Robotics Station ជាលើកដំបូងនៅពេលដែរដាក់ Robot ទាំង4 នេះធ្វើដំណើរការសាកល្បងផ្ទាល់នៅស្ថានីយ៍រថភ្លើង “ East Japan Railways “។

ប្រភព៖ CNET.com