អ្វីដែលអ្នកគួរដឹងអំពី Shortcut F1 ដល់ F12

តាមរយៈក្ដារចុច F1 ដល់ F12 ខ្លះចុចវាដោយផ្ទាល់ ខ្លះទៀតមានការរួមបញ្ចូលពីក្ដារចុចដូចជា Fn, Ctrl, Shift និង Alt។

ខាងក្រោមនេះគឺជាមុខងាររបស់វាត្រូវប្រើ៖

F1

  • សម្រាប់លើកម្មវិធីផ្សេង ការចុច F1 វានឹងបង្ហាញជំនួយ ដើម្បីបង្ហាញពីការប្រើប្រាស់កម្មវិធីនោះ។
  • សម្រាប់នៅលើ Microsoft Word វាក៏បង្ហាញដូចគ្នាដែរ។
  • នៅលើប្រព័ន្ធប្រតិបត្តិការ Window វិញវានឹងលោត Windows Help និង Support។

F2

  • នៅពេលអ្នកចុចលើឯកសារអ្វីមួយហើយចុច F2 វានឹងអនុញ្ញាតឱ្យអ្នកប្ដូរឈ្មោះឯកសារនោះ។
  • នៅលើ Microsoft Word នៅពេលអ្នកចុច Alt + Ctrl + F2 វានឹងបង្កើតឯកសារថ្មីដើម្បីប្រើប្រាស់។
  • នៅលើ Microsoft Word នៅពេលចុច Ctrl + F2 វានឹងព្រីនឯកសារនោះ។

F3

  • នៅពេលអ្នកចុច F3 វានឹងចេញមុខងារ Search ដើម្បីឱ្យអ្នកស្វែងរកកម្មវិធីតាមរយៈការវាយឈ្មោះឱ្យអ្នក។
  • នៅពេលចុច Shift + F3 វានឹងប្ដូរ Font ពីអក្សរធំទៅអក្សរតូចទាំងអស់។

F4

  • នៅលើ Windows Explorer នៅពេលអ្នកចុច F4 វានឹងចូលទៅក្នុងរបារ Address ហើយនៅលើកម្មវិធីរុករកក៏ដូចគ្នាដែរ។
  • នៅពេលអ្នកចុច Alt + F4 វានឹងបិទកម្មវិធីដែលអ្នកកំពុងបើក។
  • នៅលើ Microsoft Word ចុច F4 វានឹងរំលឹកសកម្មភាពមុនមកបង្ហាញ។

F5

  • នៅលើកម្មវិធីរុករក ពេលអ្នកចុច F5 វានឹងចូលវេបសាយនោះឡើងវិញ។
  • ប្រសិនបើអ្នកកំពុងប្រើ Microsoft Word វានឹងបើកមុខងារ Find and Replace ដើម្បីអនុញ្ញាតឱ្យអ្នកកែពាក្យជាច្រើនក្នុងពេលតែមួយ។

F6

  • នៅពេលកំពុងប្រើកម្មវិធីរុករក ចុច F6 វានឹងចូលទៅក្នុងរបា Address ដើម្បីវាយវេបសាយថ្មី។
  • នៅពេលអ្នកប្រើ Microsoft Word ចុច Ctrl + Shift + F6 វានឹងបើក និងរក្សាឯកសារដែលអ្នកកំពុងបើកចោលផងដែរ។

F7

  • នៅពេលអ្នកប្រើ Microsoft Word ចុច F7 វានឹងបើកមុខងារ Spell Checker និង Grammar Checker ដើម្បីឆែកមើលការប្រកបពាក្យ និងវេយ្យាករណ៍ដែលយើងសរសេរនោះត្រឹមត្រូវដែរឬទេ។
  • ប្រសិនបើចុច Shift + F7 ក្នុង Microsoft Word វានឹងបើកកម្រងវចនសព្ទនៅលើពាក្យដែលអ្នកបានហាយឡាយ ដូច្នេះវានឹងបង្ហាញពាក្យណាដែលមានន័យស្រដៀងនឹងវា។

F8

  • សម្រាប់មុខងារវាដំណើរការនៅពេលចាប់ផ្ដើមបើកកុំព្យូទ័រដំបូង ដើម្បីអនុញ្ញាតឱ្យអ្នកចូលទៅកាន់ Safe Mode របស់ប្រព័ន្ធ Windows Xp និង Windows 7។

F9

  • នៅលើ Microsoft Word វា Refresh នៅលើឯកសារនោះ
  • ហើយវាសម្រាប់ផ្ញើ និងទទួល E-Mail នៅលើ Microsoft Outlook។

F10

  • ចុច F10 ដើម្បីបើក Menu Bar នៅលើកម្មវិធីរុករក ឬ Microsoft Word។
  • ចុច Shift + F10 ដើម្បីមុខងារ Right Click របស់ Mouse។

F11

  • ចុច F11 ដើម្បីបិទ និងបើក Full Screen Mode របស់កម្មវិធីរុករក។
  • នៅលើ MS Excel ចុច Shift + F11 បង្កើត Sheet ថ្មី និង Ctrol + F11 បន្ថែម Macro ថ្មីនៅលើ Workbook។

F12

  • នៅលើ Microsoft Word ចុច F12 ដើម្បីរក្សាឯកសារជា Save As។
  • ចុច Ctrl + F12 បើកឯកសារថ្មីនៅលើ Microsoft Word។
  • ចុច Shift + F12 ដើម្បីឱ្យវារក្សាឯកសារយើងកំពុងវាយដោយស្វ័យប្រវត្តិនៅលើ Microsoft Word។
  • ចុច Ctrl + Shift + F12 ដើម្បីព្រីនឯកសារ៕

ប្រភព៖IMA