ក្រុមហ៊ុន Samsung បានប្រកាសថ្ងៃដាក់បង្ហាញ Galaxy Note 8 នៅថ្ងៃទី….

នៅថ្ងៃទី 22 ខែកក្កដាឆ្នាំ 2017 ថ្មីនេះៗក្រុមហ៊ុន Samsung បានធ្វើការប្រកាសថ្ងៃដាក់បង្ហាញទូរស័ព្ទ Smart Phone ម៉ូដែលថ្មី គឺម៉ាក Samsung Galaxy Note 8 នៅក្នុងខែសីហាខាងមុខនេះ។

Samsung Galaxy Note 8 ក៏មានសមត្ថភាពពិសេសដូចជា ទូរស័ព្ទ Samsung ម៉ូដែល Galaxy S8 និងGalaxy S8 Plus ផងដែរគឺជាប្រភេទទូរស័ព្ទ Smart Phone ធន់និងទឹកដែលអាចប្រើប្រាស់បាននៅក្នុងទឹកជម្រៅ 1.5 meters បានរហូតដល់ទៅ30 នាទី។

ក្រុមហ៊ុនSamsung បានផលិតទូរស័ព្ទម៉ូដែល Samsung Galaxy Note 8 មាន 3 ព័ណ៌ផងដែរសំរាប់អោយអតិថិជនជ្រើសរើស៖

  • (Black )            ព័ណ៌ ខ្មៅ
  • (Orchid Grey )ព័ណ៌ ប្រផេះ
  • (Deep Blue )    ព័ណ៌ ខៀវចាស់

Screenshot-2017-05-29-at-16.00.54

 

galaxy-note-8-concept

ចំពោះសមត្ថភាពផ្សេងៗនិងតំលៃ ក្រុមហ៊ុន Samsung មិនទាន់ធ្វើការដាក់បង្ហាញជាសាថារណះនោះទេ។ ប៉ុន្តែក្រុមអ្នកវិភាគទូរស័ព្ទដៃ Smart Phone របស់វ៉េបសាយ “gsmarena.com”បានធ្វើការវិភាគពីសមត្ថភាពពិសេសខ្លះរបស់ Samsung Galaxy Note 8 ដូចខាងក្រោម៖

  • Display Size: 6.2 inches
  • Display Type: Super AMOLED capacitive touchscreen. 16M colors
  • Display Resolution: 3840×2160 pixels
  • Display Protection: Corning Gorilla Glass 5
  • Operating System: Android 7.1 Nougat
  • Ram 6Gb
  • Internal Storage: 64GB/128GB
  • Camera: Dual 13 MP, OIS, phase detection autofocus, dual-LED
  • Video: 2160p@30fps, 1080p@60fps, 720p@240fps, HDR, dual-video rec.
  • Sensor : Iris scanner, fingerprint (front-mounted)

Samsung-Galaxy-Note-8-concept-images

ហើយក្រុមអ្នកវិភាគក៏បានធ្វើការវិភាគតំលៃរបស់ទូរស័ព្ទ Samsung Galaxy Note 8 ផងដែរគឺនិងដាក់លក់នៅក្នុងតំលៃ 900$ ។

ចំពោះតំលៃ និងសមត្ថភាពពិសេសរបស់ទូរស័ព្ទ Galaxy Note 8 ទាំងអស់នេះគឺគ្រាន់តែជាការវិភាគតែប៉ុណ្ណោះ។ ក្រុមហ៊ុន Samsung និងធ្វើការដាក់បង្ហាញ Galaxy Note 8 លើកដំបូងជាសាធារណះនៅថ្ងៃទី 23 ខែសីហា ឆ្នាំ 2017 នៅទីក្រុង New York សហរដ្ឋអាមេរិកខាងមុខនេះ។

ប្រភព៖ CNET.com